ប្រតិភូខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ប្រតិភូខេត្តកណ្តាល ដឹកនាំដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ស្ថិតនៅផ្ទះលេខ ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ប្រតិភូខេត្តកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ដែកនេះជាការបាត់បង់ដ៏ធំធេងនូវបិតាបង្កើត បិតាក្មេក និងជីតា របស់កូន ចៅ ជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លា ដែលកន្លងមក ឯកឧត្តម ជា ចាន់តូ ជាថ្នាក់ដឹកនាំដ៏មានតម្លៃសម្រាប់សង្គម ជាបិតា ធ្លាប់មាន គុណូបការៈខ្ពស់ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា រៀបចំទុកដាក់ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជា បញ្ញវន្តនិងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ក្នុងឱកាសនោះដែរឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងប្រតិភូទាំងអស់ សូមលំឱនកាយឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
464780627 866624982312512 1630992022984247003 N 1024x682 464577203 866625088979168 4592321910725929345 N 1024x765 464573407 866625235645820 1056770598816084005 N 1024x682 464672153 866625258979151 4475421344426502206 N 1024x682 464616983 866625318979145 3079339920255028273 N 1024x682 464786052 866625345645809 8276485692485218629 N 1024x682 464708639 866625415645802 4300284696446608557 N 1024x682 464684728 866625485645795 3180579109771576744 N 1024x682 464612639 866625588979118 5270582387986577058 N 1024x682 464799166 866625635645780 2268691908290224881 N 1024x682 464736493 866625668979110 8597893322272642965 N 1024x682

You missed