ជម្រាបជូន លោក លោកស្រី ម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្ម និងម្ចាស់រថយន្តដឹកអាចម៍ដី គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល

462209945 850626277245716 2444645047441209189 Nរដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ម្ចាស់ដេប៉ូខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្ម និងម្ចាស់រថយន្តដឹកអាចម៌ដី គ្រប់ប្រភេទ ជ្រាបថា បច្ចុប្បន្នឃើញមានការទុកដាក់ខ្សាច់ ថ្ម និងការដឹក ជញ្ជូននៅមានភាពមិនប្រក្រតីជាច្រើនខុសពីការណែនាំកន្លងមក ដូចនេះ ស្នើឱ្យលោក លោកស្រី ម្ចាស់ដេប៉ូ ខ្សាច់ ថ្ម ម្ចាស់អាជីវករខ្សាច់ ថ្ម ម្ចាស់រណ្តៅដី ម្ចាស់រថយន្តដឹកជញ្ជូនខ្សាច់ រថយន្តដឹកថ្ម និងម្ចាស់រថយន្តដឹក អាចម៌ដីគ្រប់ប្រភេទ ពង្រឹង និងអនុវត្តលើការទុកដាក់ និងការដឹកជញ្ជូនឡើងវិញ ដើម្បីរក្សាសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរលើផ្លូវថ្នល់។
រដ្ឋបាលខេត្តកណ្តាល សូមធ្វើការណែនាំ លោក លោកស្រីទាំងអស់ រួមសហការ និងអនុវត្តដូចតទៅ៖ ១.កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវត្រួតពិនិត្យរថយន្តដែលមានដឹកខ្សាច់ ថ្ម និងអាចម៌ដី អនុវត្តឱ្យបានត្រឹមត្រូវតាមការកំណត់។
២.ម្ចាស់ដេប៉ូ ឬម្ចាស់អាជីវកម្ម ត្រូវរៀបចំកន្លែងសម្រាប់លាងកង់រថយន្តពេលចេញពីទីតាំងដឹក និងពិនិត្យមើលរថយន្តរបស់ខ្លួន ដោយមិនមានការដឹកលើសទម្ងន់ និងមានការគ្របតង់ឱ្យបានត្រឹមត្រូវ និង លាងសំអាតកង់រថយន្តទាំងអស់ឱ្យបានស្អាតមុនពេលចេញពីទីតាំងស្តុកខ្សាច់ ថ្ម និងអាចម៌ដី។

You missed