ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា ដឹកនាំគណៈប្រតិភូ ចូលរួមពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ៤៧១នាក់ ស្រុកបន្ទាយស្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល

 ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត  ដឹកនាំគណៈប្រតិភូ ចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ៤៧១នាក់ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមាន​ភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងនាំយកនូវសន្តិភាព និងការអភិវឌ្ឍពេញលេញ ជូនប្រទេសជាតិ ​និងប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍន៍​បន្តទៅមុខទៀត។

Photo 2024 09 21 16 29 47 Photo 2024 09 21 16 30 27 Photo 2024 09 21 16 29 48 Photo 2024 09 21 16 31 03 Photo 2024 09 21 16 31 17 Photo 2024 09 21 16 31 10 Photo 2024 09 21 16 31 29 Photo 2024 09 21 16 31 34 Photo 2024 09 21 16 30 48 Photo 2024 09 21 16 31 15 Photo 2024 09 21 16 31 44 Photo 2024 09 21 17 19 48 Photo 2024 09 21 16 31 10 2 Photo 2024 09 21 16 31 15 2 Photo 2024 09 21 16 31 59 Photo 2024 09 21 16 31 48 Photo 2024 09 21 16 33 10 Photo 2024 09 21 16 33 05 Photo 2024 09 21 16 33 18 Photo 2024 09 21 16 32 59 Photo 2024 09 21 16 31 17 2 Photo 2024 09 21 16 31 53 Photo 2024 09 21 16 31 57 Photo 2024 09 21 16 32 00 Photo 2024 09 21 16 32 06 Photo 2024 09 21 16 32 14 Photo 2024 09 20 15 28 17

You missed