កម្លាំងកងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ស៊ិន វីរះ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងអាវុធហត្ថក្រុងច្បារមន ធ្វើការបង្ក្រាបករណីគ្រឿងញៀននៅវេលាម៉ោង ១០ៈ១០នាទី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិលេខ៤ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារម បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អែល ឡយ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០១គ្រឿង, ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់, ខ្សែដៃលោហៈធាតុពណ៍លឿងចំនួន០១ខ្សែ, ខ្សែកលោហៈធាតុពណ៍លឿងចំនួន០១ខ្សែ, ជញ្ជៀនលោហៈធាតុពណ៍លឿងចំនួន១វង់, ថ្នាំគ្រាប់គ្រវីពណ៌ក្រហមចំនួន ០៤ កញ្ចប់ ស្មើ ៦០៦គ្រាប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និង ឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន។

460728458 1061282392036503 1544565882370506675 N 460720147 1061282455369830 911996943984822310 N 460835087 1061282478703161 225314650937271478 N 460714280 1061348812029861 8245827805780431870 N 460506634 1061348815363194 4331664733623768820 N

You missed