ពិធីប្រកាសបញ្ជូល(អតីតបេក្ខជនគណបក្សប្រឆាំងផ្សេងៗ) ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ១១១នាក់

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន១១១នាក់ ដែលជាអតីតបេក្ខជនគណបក្សប្រឆាំងផ្សេងៗ ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោប្រធានគណបក្ស និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និង ឯកឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងសហការីអមដំណើរ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ។
ក្នុងពិធីនោះផងដែរ តំណាងសមាជិកដែលទើបប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយល់ឃើញថា៖ មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ជាគណបក្សដែលជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា និងនៅរួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជានូវគ្រប់កាលៈទេសៈ ពិសេសគឺបានសង្គ្រោះអាយុវជីវិតប្រជាជនឲ្យ បានរួចផុតពីរបបប្រល័យពូជសាសន៍ និងបានកសាងអភិវឌ្ឍន៍មាតុភូមិ ចាប់ពីចំណុចសូន្យរហូតមានការអភិវឌ្ឍន៍សម្បូរសប្បាយមកដល់សព្វថ្ងៃ និងធានាបានដល់ការរស់នៅរបស់ប្រជាជនក្នុងសុខសន្តិភាព សេរីភាព និងស្ថិរភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលកន្លងមកបានធ្វើឲ្យប្រទេសជាតិមានភាពល្បីល្បាញលើឆាកអន្តរជាតិ ពីមួយអាណត្តិ ទៅមួយអាណត្តិ។
ផ្ទុយទៅវិញ ដោយកាន់តែមើលឃើញនូវនយោបាយទុច្ចរិត ដែលបាននឹងកំពុងបង្ករការញុះញង់ និងការ ធ្វើនយោបាយប្រជាភិថុតរបស់គណបក្សភ្លើងទៀន ក៏ដូចជាបក្សប្រឆាំងមួយចំនួនទៀត និងអ្នកគាំទ្រពីខាងក្រៅ ដែលជាក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើឲ្យយើងខ្ញុំអស់ជំនឿទាំងស្រុងលើការដឹកនាំរបស់ពួកគេ ដែលសកម្មភាពទាំងអស់នេះ យើងខ្ញុំយល់ឃើញថា៖ វានឹងអាចនាំប្រទេសជាតិធ្លាក់ក្នុងជ្រោះមហន្តរាយ ការបែកបាក់សាមគ្គីភាព ឯកភាពជាតិ ដោយសារពួកក្រុមជ្រុលនិយមទាំងអស់នោះជាក់ជាពុំខាន។
ដូច្នេះថ្ងៃនេះ យើងខ្ញុំទាំងអស់គ្នា(អតីតបេក្ខជនគណបក្សប្រឆាំង)ពិតជាមានមោទនភាពក្រៃលែង ដែលបានរួមរស់ក្នុងមហាគ្រួសារ ជាសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាដ៏ឧត្តុង្គឧត្តម និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ឱកាសដល់យើងខ្ញុំទាំងអស់គ្នា ក៏សូមរំលឹកនិងដឹងគុណប្រកបដោយ កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះបុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ គ្រប់ជំនាន់ដែលបានតស៊ូពុះពារ ធ្វើពលីកម្មប្រកបដោយវីរៈភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ ហើយបានបន្សល់ទុកនូវស្នាដៃ កេរមរតក និងសមិទ្ធិផលជាច្រើនអនេកប្បការ មិនអាចគណនានិងកាត់ថ្លៃបានដល់អ្នកជំនាន់ក្រោយ ។
ជាការបញ្ជាក់នូវសក្ខីភាព និងដើម្បីសម្តែងនូវកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសដ៏មហោឡាឫកថ្ងៃនេះ ខ្ញុំបាទយើងខ្ញុំ ជំនួសមុខឲ្យសមាជិកសមាជិកាចំនួន១១១នាក់ មានកិត្តិយសសូមធ្វើសេចក្តីប្តេជ្ញាចិត្តដូចតទៅ៖ ប្តេជ្ញា បន្តការគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្ស ការពារសមិទ្ធផលនានា របស់គណបក្ស នូវគ្រប់កាលៈទេសៈ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុគណបក្ស។ ប្តេជ្ញា គាំទ្រនិងចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែល ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ប្តេជ្ញា ប្រឆាំងដាច់ខាតនូវការប៉ុនប៉ងរបស់ក្រុមអគតិ ដែលមានបំណងផ្ដួលរំលំការដឹកនាំរបស់គណបក្ស និងមានបំណងបំផ្លាញសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ និងចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយជាមួយគណបក្ស ក្នុងការ ចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់នៅគ្រប់អាណត្តិ និងនីតិកាលខាងមុខ និងត្រៀមខ្លួនជានិច្ចដើម្បីយកប្រៀបឈ្នះ និងជោគជ័យជូនគណបក្សជាបន្ត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនៅឆ្នាំ២០២៧-ឆ្នាំ២០២៨ នាពេលខាងមុខ ។ ជាមួយនេះ យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនិងអបអរសាទរយ៉ាងក្លៀវក្លា នៃការបើកការដ្ឋានសាងសង់ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ និងសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA។

2024 09 06 01 300x200 2024 09 06 02 300x200 2024 09 06 03 300x200 2024 09 06 04 300x200 2024 09 06 05 300x200 2024 09 06 06 300x200 2024 09 06 07 300x200 2024 09 06 08 300x200 2024 09 06 09 300x200 2024 09 06 10 300x200 2024 09 06 11 300x200 2024 09 06 12 300x200 2024 09 06 13 300x200 2024 09 06 14 300x200 2024 09 06 15 300x200 2024 09 06 16 300x200 2024 09 06 17 300x200 2024 09 06 18 300x200 2024 09 06 19 300x200 2024 09 06 20 300x200 2024 09 06 21 300x200 2024 09 06 22.1 300x200 2024 09 06 22 300x200 2024 09 06 23 300x200 2024 09 06 24 300x200 2024 09 06 25 300x200 2024 09 06 26 300x200 2024 09 06 27 300x200 2024 09 06 28 300x200 2024 09 06 29 300x200 2024 09 06 30 300x200 2024 09 06 31 300x200 2024 09 06 32 300x200

You missed