ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ លោក ខុន សេរីរដ្ឋា ត្រូវបានប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិធីក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម តាំង ម៉េងលាន បានបញ្ចាក់ថា លោក ខុន សេរីរដ្ឋា គឺជាមន្រ្តីវ័យក្មេងដែលមានចំណេះដឹងខ្ពង់ខ្ពស់ មានបទពិសោធន៍ច្រើនឆ្នាំលើកិច្ចការងារនយោបាយ សន្តិសុខ រដ្ឋបាល សេដ្ឋកិច្ច និងការងារដឹកនាំនៅក្នុង​មូលដ្ឋា​ន ដោយលោកមានបទពិសោធន៍ការងារប្រមាណ ១៧ឆ្នាំ ក្នុងអាជីពជាមន្រ្តីរាជការ, ក្នុងនោះ លោកធ្លាប់មានអតីតភាពជាអភិបាលរងស្រុកខ្សាច់កណ្តាលក្នុងឆ្នាំ២០១០ ជាអភិបាលរងស្រុកស្អាងក្នុងឆ្នាំ២០១៩ មុននឹងត្រូវបានតែងតាំងជាអភិបាលស្រុកអង្គស្នួល កាលពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៤នេះ។
ឯកឧត្តមបានបន្តថា ក្នុងនាមឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំថា លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តថ្មី ដែលទទួលបានការតែងតាំងនាឱកាសនេះ នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមសាមគ្គីជាធ្លុងមួយ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ដើម្បីបង្កើតស្នាដៃ សមិទ្ធិផលថ្មីៗបន្ថែមទៀត ស្របតាមសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល​បានប្រគល់ជូន និងចូលរួមបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាល តាមរយៈការកសាង អភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ ជាពិសេស ត្រូវពង្រឹងអភិបាលកិច្ចល្អ និ​ងប្រកាន់ខ្ជាប់ជានិច្ចនូវបាវចនាទាំង៥ គឺ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកា​ត់​»។​
ឯកឧត្តម ចន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើដល់លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជាពិសេបទល្មើសចំនួន៣ ដែលយើងទាំងអស់គ្នាត្រូវចាប់អារម្មណ៍មានដូចជា៖១គ្រឿងញៀន ២ការជួញដូរមនុស្ស ៣ក្មេងទំនើង ត្រូវមានការចូលរួមពីមេភូមិ ឃុំ សង្កាត់ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ការបើកវេទិការសាធារណ ជាគោលការណ៍រួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គាភាពទាំងអស់ សូមចូលរួមសហការជាមួយអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
2024 07 29 02 300x171 453245937 805047181803626 1959301662899191765 N 300x200 453193268 805047241803620 2319146987726437741 N 300x200 453194603 805047335136944 6434083928054015882 N 300x200 453175404 805047378470273 411309654258046710 N 300x200 453173316 805047455136932 2355734245414343390 N 300x200 453071767 805047481803596 8201793316708665918 N 300x200 452996657 805047525136925 8805830688651875330 N 300x200 453153192 805047551803589 3303434332134902436 N 300x200 453151137 805047575136920 7993028689356171112 N 300x200 453219417 805047608470250 6781329711971747940 N 300x200 453212095 805045971803747 5142501011715342790 N 300x200 453211953 805046005137077 8340840176778243607 N 300x200 453152746 805046055137072 5797457932919087745 N 300x200 453212641 805046078470403 5523463622626448599 N 300x200 453001889 805046121803732 6670740640736151685 N 300x200 453235846 805046165137061 6678866209654074171 N 300x200 453187282 805046201803724 7537392891249461267 N 300x200 453273663 805046228470388 648120911186669788 N 300x200 452972238 805046261803718 5527681370481834559 N 300x200 453258807 805046298470381 7991591595328947511 N 300x200 453296912 805046341803710 2468290909473688643 N 300x200 453160118 805046388470372 6504191380339682278 N 300x200 453264039 805046421803702 584840501190011253 N 300x200 453152435 805046478470363 7412580066859705227 N 300x200 453187170 805046515137026 3885092522331512174 N 300x200 453192803 805046535137024 8985861661383896407 N 300x200 453297648 805046575137020 1528282749560373288 N 300x200 453099485 805046621803682 8689834909116807117 N 300x200 453099664 805046668470344 7131630194957779341 N 300x200 453159262 805046701803674 3878055422658798289 N 300x200 453239397 805046755137002 2006103354676850643 N 300x200 453257567 805046778470333 956520593271909173 N 300x200 453158820 805046818470329 9208847370776001412 N 300x200 453221838 805046855136992 1970529457663155803 N 300x200 453099047 805046891803655 2040556545505921215 N 300x200

You missed