បងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាឃុំព្រៃពួច។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ ថ្ងៃនេះគឺជាលើកទី២១៨ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល សរុបចំនួន ២,៣២៤ប័ណ្ណ ដែលក្នុងនោះ៖ ភូមិពាម ចេញប័ណ្ណបានចំនួន ៥៤៦ក្បាលដី ភូមិព្រៃពួច ចេញប័ណ្ណបានចំនួន ៣៥៦ក្បាលដី ភូមិបឹងរមាស់ ចេញប័ណ្ណបានចំនួន ៨៥៣ក្បាលដី និងភូមិបឹងទ្រា ចេញប័ណ្ណបានចំនួន ៥៦៩ក្បាលដី។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋ នៅភូមិពាម និងភូមិព្រៃពួច ឃុំព្រៃពួច ភូមិបឹងរមាស់ និងភូមិបឹងទ្រា ឃុំទួលព្រេជ ស្រុកអង្គស្នួល ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ ។ល។ ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នក កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល យកប្លង់ដី ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក ត្រូវការពារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ ដោយបន្តការខិតខំប្រឹងប្រែង​ សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ​ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនថ្នាក់ដឹកនាំ និងជូនប្រជាពរដ្ឋ​ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍​ និងអ្នកវិនិយោគ​មកកាន់មូលដ្ឋានស្រុក​។ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីការបង្រ្កាប​ ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មេីសគ្រឿងញៀន​ ល្បែងស៊ីសង​ ក្មេងទំនេីង​ និងគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះ ត្រូវបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ ក្នុងនៃនេះមេឃុំ​ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ ស្មៀនឃុំ​ ត្រូវបង្កេីនសកម្មភាពបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋ​ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ​ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។

452348877 801302658844745 4724765281548693717 N 452645028 801302685511409 4677198204861372001 N 452376275 801302708844740 7928432303169335725 N 452374578 801302725511405 2967327544077292603 N 452226582 801302922178052 2509300548422406573 N 452507351 801302948844716 3875390682352186823 N 452630745 801302972178047 8311522368187560319 N 452392501 801303048844706 1559013711060832804 N 452473818 801303098844701 7270754628743134697 N 452209908 801303162178028 7207130537717731055 N 452307321 801303195511358 5293685848129957612 N 452476565 801303232178021 7281691999484613596 N 452678718 801303248844686 976314771059811849 N 452257453 801303265511351 184715518886314339 N 452353036 801303278844683 5308077108100596997 N 452370785 801303298844681 1126428421269634397 N 452305247 801303318844679 9186291613331258341 N 452305696 801303338844677 8729771416985828317 N 452209968 801303355511342 8800372645560197467 N 452406779 801303378844673 7896223469201469641 N 452224895 801303388844672 872134942646745954 N 452650013 801303405511337 2017946905023664292 N 452250501 801303415511336 5021860260419912632 N 452395864 801303432178001 998489200380200068 N 452556591 801303442178000 45881204691991119 N 452209981 801303462177998 6038089915884912778 N 452551784 801303475511330 4931716738593301548 N 452594339 801303495511328 2112694019999292569 N 452552590 801303505511327 293422001453949945 N 452302712 801303525511325 3195335736984387571 N 452620825 801303548844656 7896267954667598095 N 452306998 801303568844654 323232626330331570 N 452395597 801303585511319 9096562643566847264 N 452353784 801303595511318 7135096833363990579 N 452349418 801303618844649 4346405984126251330 N 452525849 801303635511314 2194450719996812945 N 452632254 801303652177979 8075966660027363697 N 452428855 801303668844644 4580674891051183069 N 452623681 801303698844641 8771088546166916665 N 452509924 801303712177973 660979129201119266 N 452664497 801303728844638 3143884772553709621 N 452397453 801303748844636 413432343282067425 N 452305340 801303772177967 7973859031461609989 N 452622175 801303788844632 262687062748480711 N 452646639 801302218844789 8126550684257461704 N 452370774 801302245511453 680897438194797735 N 452289463 801302278844783 320806269901342230 N 452535240 801302315511446 5541708206136065579 N 452277881 801302345511443 490653922810545803 N 452290264 801302372178107 6707538552598594220 N 452434869 801302402178104 1468571726807089384 N 452146408 801302622178082 9211839946045117017 N

You missed