ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ​ នៃរដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល​

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកខ្សាច់កណ្ដាល មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលស្រុកខ្សាច់កណ្តាល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈ ដែលជាកិច្ចការអាទិភាពចម្បង ក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលត្រូវបន្តលើកកម្ពស់ទាំងគុណភាព និង ប្រសិទ្ធភាព គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និង នីតិវិធីជាធរមាន។ ជាមួយនេះដែរត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រី ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណា ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬ រំលោភអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំង៣ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ របស់រដ្ឋបាលស្រុកត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ការនេសាទខុសច្បាប់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេស សកម្មភាព លួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ។

451269957 797854072522937 6120672207794761605 N 451184837 797854092522935 2555507516049802642 N 451687220 797854112522933 4547387175631462334 N 451269509 797854132522931 6534555531228454752 N 451660010 797854155856262 7908302812056478091 N 451476397 797854172522927 9024043400315605227 N 451619297 797854192522925 457292170141830126 N 451560979 797854209189590 6220394074879690088 N 451396252 797854225856255 1942042500779015226 N 451802624 797854329189578 3290291620085432449 N 451477445 797854352522909 276535836667681744 N 451458092 797854382522906 3819421547824171521 N 451185548 797854429189568 2411574052411140333 N 451056234 797854469189564 3824680260292381417 N 451628669 797854505856227 3082533077203906108 N 451184663 797854535856224 7889315659407876933 N 451556448 797854552522889 4066793078543948912 N 451002646 797854575856220 16807633193157246 N 451495976 797854609189550 1721953795000295690 N 451394762 797854645856213 6737545239803144898 N 451863359 797854659189545 7717138690297860985 N 451001225 797854802522864 2374305704480796087 N 451633231 797854839189527 6849501904876409969 N

You missed