សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ផ្តល់ជួនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំ​ដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី ព្រមទាំងមានការអញ្ជើញរួមដោយប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ បាននាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត រួមនឹងអនុសាខា ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះអគ្គីភ័យឆេះផ្ទះលក់សំលៀកបំពាក់មួយកន្លែង បណ្ដាលមកពីទូរសេរខ្សែភ្លើង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្នុងឱកាសដល់មហាក្រៀមក្រំនោះដែរ លោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងក្តីអាណិតអាសូរជាទីបំផុត។
លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។
ទន្ទឹមនឹងនោះលោកនាយកសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គីភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៥ នាទីព្រឹក មានគ្រោះអគ្គីភ័យបានឆេះផ្ទះលក់សំលៀកបំពាក់មួយកន្លែង និងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ ស្ថិតនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អំណោយដែលសាខាខេត្ត បានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, ឃីត១កញ្ចប់,សម្ភារៈផ្ទះបាយ១ឈុត ,និងថវិកា ចំនួន៦០ម៉ឺនរៀល ។
អំណោយដែលអនុសាខាក្រុងតាខ្មៅ ក្រុមកាកបាទក្រហមសង្កាត់តាខ្មៅ និងសមាគមមិត្តដើម្បីមិត្ត បានផ្ដល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ,និងថវិកា ចំនួន៦០ម៉ឺនរៀល ។
448116733 774612714847073 7109081666291631613 N 1024x682 448060756 774612778180400 7912480019223140924 N 1024x682 448120213 774612804847064 8908110846174807329 N 1024x682 448060775 774612834847061 6054216303431615839 N 1024x682 448060764 774612861513725 8728560421683916171 N 1024x682 448059317 774612898180388 1667348714529560037 N 1 1024x682 447729189 774612428180435 8388167167177773578 N 448117749 774612938180384 5616239032854584225 N 1024x682 448061885 774612964847048 8386200253316124102 N 1024x682 448122309 774612971513714 4173009836294432619 N 1024x682 448063933 774612981513713 4750291206380084819 N 1024x682 448117373 774613038180374 708755908991604265 N 1024x682 448117971 774613054847039 1991411752662039182 N 1024x682

You missed