ក្រុមក្មេងទំនើង០៣នាក់​ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​យ៉ាង​អ​នា​ធិប​តេយ្យ​ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួនបានជាបន្តបន្ទាប់​យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ដោយ​អនុវត្តតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​និងមានការចង្អុលបង្ហាញពីលោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះ​ម៉ូតូ​តាម​ទី​សាធារណៈ​ដែលជាហេតុបង្កអោយមាន​ភ័យខ្លាច​ដល់​ប្រជា​ពលរដ្ឋ​រស់នៅជុំវិញ បង្ក​ភាព​អ​ណា​ធិប​តេយ្យ​ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។

ជាក់ស្តែង​ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់។ទី១មានឈ្មោះ ចាន់រ៉ា វ៉ាន់ឌី ភេទប្រុស អាយ១៧ឆ្នាំ មុខរបរបញ្ចូលហ្គាស និងទី២ឈ្មោះ សៅ សំណាង ភេទប្រុស អាយ១៧ឆ្នាំ មុខរបរលើអីវ៉ាន់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២:៣០នាទី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន:ម៉ូតូ ចំនួន០១គ្រឿងនិងទូរស័ព្ទចំនួន០២គ្រឿង។ចំណែកក្មេងទំនើងម្នាក់ទៀត ត្រូវបានកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងនាំខ្លួនជនសង្ស័យ មានឈ្មោះ យន់ វុទ្ធី ភេទប្រុស អាយ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ០០:០៤នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៦ នៅចំណុចភូមិគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ និងចាប់យកវត្ថុតាងបានរួមមាន: ម៉ូតូចំនួន០១គ្រឿងនិងទូរស័ព្ទ ចំនួន០១គ្រឿងថែមទៀត។

បច្ចុប្បន្នក្រុម​ក្មេង​ទំនើង​ទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូ យកមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

Photo 2026 10 15 10 36 52 1024x724 Photo 2026 10 15 10 36 53 Photo 2026 10 15 10 36 54 1024x682 Photo 2026 10 15 10 36 56 Photo 2026 10 15 10 36 56 2 Photo 2026 10 15 10 36 57 Photo 2026 10 15 10 36 58 Photo 2026 10 15 10 36 58 2 Photo 2026 10 15 10 36 59 Photo 2026 10 15 10 36 59 2 Photo 2026 10 15 10 36 59 3 Photo 2026 10 15 10 36 59 4 Photo 2026 10 15 10 37 00

You missed