ក្រសួងរៀបចំដែនដី​ ទទួលស្គាល់ការលក់ដីឡូត៍ឡៃឡុងរបស់ក្រុមហ៊ុន​ ឡេង​ ណាវ៉ាត្រា​ នៅខេត្តសៀមរាប​ បងប្អូនមានលទ្ធភាព​ អាចទៅទិញបាន​ ដោយទទួលបានប្លង់ត្រឹមត្រូវ​ និងមានដីពិតប្រាកដ!
ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដាក់លក់ឡៃឡុងដីឡូត៍ដែលនៅទំនេរចំនួន ១,២៩១ ក្បាលដី ស្ថិតក្នុងគម្រោង ឡេង ណាវ៉ាត្រា ក្នុងភូមិខ្នារ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីប្រមូលថវិកាយកទៅទ្រទ្រង់ដល់ដំណើរការដោះស្រាយជូនអតិថិជន។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ការដាក់លក់ឡៃឡុងនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលថវិកាដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រសួងបានបញ្ជាក់បន្ថែមថា ដីឡូត៍ដែលត្រូវដាក់លក់ឡៃឡុងនេះ គឺជាដីដែលមានទីតាំងពិតប្រាកដ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណបំបែកក្បាលដី) រួចរាល់ ពុំមានការពាក់ព័ន្ធនឹងតតិយជន និងមិនប៉ះពាល់លើទីតាំងដីឡូត៍ដែលអតិថិជនបានទិញ ឬដោះដូរកន្លងមកនោះឡើយ។
ដើម្បីធានាតម្លាភាព និងសុវត្ថិភាពហិរញ្ញវត្ថុ រាល់ប្រតិបត្តិការទូទាត់ប្រាក់ទិញ-លក់ដីឡូត៍ខាងលើ ត្រូវធ្វើឡើងតាមរយៈគណនីផ្លូវការរបស់ក្រសួង៕
Photo 2026 09 24 13 21 35 1024x682 Photo 2026 09 24 13 21 35 2 Photo 2026 09 24 13 21 35 3 1024x768 Photo 2026 09 24 13 21 37 1024x768

You missed