ឯកឧត្ត នេត្រ ភក្ត្រា ជួបសំណេះសំណាលបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់ ដើម្បីពង្រឹងការងារមូលដ្ឋានឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ក្រោមជាតិ

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ និងសមាជិកសាខាបក្សភូមិ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពង្រឹងការងារដែលសម្រេចបាន ការរក្សាភាពសកម្មនៅមូលដ្ឋាន និងការកំណត់ទិសដៅការងារបន្ត ឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧។

ក្នុងឱកាសនោះ ឯកឧត្ត នេត្រ ភក្ត្រា បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សបន្តយកចិត្តទុកដាក់លើការងារដែលបានអនុវត្តកន្លងមក ពិនិត្យមើលលទ្ធផល និងបទពិសោធន៍ដែលសម្រេចបាន ព្រមទាំងកំណត់អាទិភាពការងារដែលត្រូវបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តក៏បានណែនាំឱ្យកម្លាំងគណបក្សនៅមូលដ្ឋានបន្តចុះជាប់ជាមួយប្រជាពលរដ្ឋ ស្តាប់ និងស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែង ដើម្បីចូលរួមដោះស្រាយបញ្ហា និងជំរុញការអនុវត្តការងារដែលផ្តល់ប្រយោជន៍ជាក់ស្តែងដល់មូលដ្ឋាន។

ឯកឧត្ត នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការងារនៅមូលដ្ឋានត្រូវផ្អែកលើស្មារតីទទួលខុសត្រូវ សាមគ្គីភាព កិច្ចសហការល្អ និងការបំពេញតួនាទីឱ្យបានច្បាស់លាស់។ ការពង្រឹងកម្លាំងមូលដ្ឋាន មិនត្រឹមតែជាការរៀបចំរចនាសម្ព័ន្ធ និងសមាជិកភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការបម្រើប្រជាពលរដ្ឋ និងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលប្រជាពលរដ្ឋជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្ត នេត្រ ភក្ត្រា បានបន្ថែមថា ការរៀបចំបេក្ខជនត្រៀមឈរឈ្មោះ និងការពង្រឹងសាខាបក្សភូមិ ត្រូវបានផ្តោតលើការកសាងធនធានមនុស្ស និងការរៀបចំកម្លាំងនៅមូលដ្ឋានឱ្យមានសមត្ថភាព និងការទទួលខុសត្រូវ ស្របតាមតួនាទី និងភារកិច្ចដែលត្រូវអនុវត្ត។

ឯកឧត្ត នេត្រ ភក្ត្រា បានណែនាំឱ្យបេក្ខជនត្រៀមឈរឈ្មោះ និងសមាជិកសាខាបក្សភូមិ ពង្រឹងសមត្ថភាពខ្លួន បង្កើនការយល់ដឹងពីបញ្ហាមូលដ្ឋាន និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។

ឯកឧត្តបន្តថា ការងារទាំងនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយផ្តោតលើការរៀបចំកម្លាំងឱ្យបានល្អ ការបែងចែកតួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់ ព្រមទាំងការធានាឱ្យការងារនៅមូលដ្ឋានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ និងប្រសិទ្ធភាព។

ឯកឧត្ត នេត្រ ភក្ត្រា ក៏បានជំរុញឱ្យក្រុមការងារ និងសមាជិកគណបក្សនៅមូលដ្ឋាន បន្តរក្សាសាមគ្គីភាព និងសហការគ្នាឱ្យបានល្អ ពង្រឹងការចុះជាប់មូលដ្ឋាន និងបន្តអនុវត្តការងារដោយផ្តោតលើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ៕

197128 768x512 1 Fn 2026 09 19 06 03 24 423 1024x682 Fn 2026 09 19 06 03 24 599 1024x682 Fn 2026 09 19 06 03 25 725 1024x682 Fn 2026 09 19 06 03 25 210 1024x682 Fn 2026 09 19 06 03 25 6 1024x682 Fn 2026 09 19 06 03 25 525 1024x682 Fn 2026 09 19 06 03 25 621 1024x682 Fn 2026 09 19 06 03 24 691 1024x682 Fn 2026 09 19 06 03 24 790 1024x682 Fn 2026 09 19 06 03 25 101 1024x682 Fn 2026 09 19 06 03 25 808 1024x682 Fn 2026 09 19 06 03 26 168 1024x682 Fn 2026 09 19 06 03 25 925 1024x682 Fn 2026 09 19 06 03 26 24 1024x682

You missed