កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៥ ស្ទាក់ឃាត់ធ្វើការអប់រំ ពលរដ្ឋប្រុសស្រីនិងកុមារតូចៗចំនួន៨នាក់ ខណៈព្យាយាមឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងអស់ត្រូវបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេស បទល្មើសពលករឆ្លងដែនខុសច្បាប់។

នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦:៥០នាទី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ សរុបចំនួន០៨នាក់ ស្រី០៣នាក់ កុមារ០២នាក់ និងអ្នករត់ម៉ូតូឌុប០៣នាក់ ម៉ូតូចំនួន០៣គ្រឿង។

ពលរដ្ឋទាំងអស់ និងអ្នករត់ម៉ូតូឌុប០៣នាក់ ត្រូវបានឃាត់យកមកសួរនាំនិងធ្វើការអប់រំ រួចបញ្ជូនពួកគាត់ទៅឲ្យខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធី៕

440108808 1005806514236540 6324552552813189716 N 300x204 440326159 1005806524236539 7243652284627193834 N 300x204 441413540 1005806537569871 4356763457098155251 N 300x204 440167157 1005806604236531 4612848721915225103 N 300x204 439959825 1005806594236532 3024700549304599951 N 300x204 441446816 1005806640903194 4970170566255766098 N 300x204 440357078 1005806680903190 1041617379099585968 N 300x204

You missed