សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី
រាជធានីភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានឧបត្ថម្ភរថយន្តប្រភេទ Pickup ចំនួន ១២គ្រឿង រួមមាន រថយន្តគោព្រៃ ១០គ្រឿង រថយន្ត Ford ១គ្រឿង និងរថយន្ត Mazda ១គ្រឿង ដែលមានតម្លៃសរុប ៤៨២,០០០ ដុល្លារអាមេរិក តាមសំណើរបស់ឯកឧត្តម ស្រី ឌឹក។
រថយន្តទាំងនេះ ត្រូវបានឧបត្ថម្ភជាមធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារៈយោធបរិក្ខារផ្សេងៗ ជូនដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តាគោលដៅ និងចំណុចខ្ពស់នៅខ្សែត្រៀមជួរមុខ។
ការឧបត្ថម្ភរបស់ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា បានបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ចំពោះកងកម្លាំងរបស់យើងក្នុងគ្រាលំបាក ហើយជាសកម្មភាពចូលរួមគាំទ្រដល់ការការពារផលប្រយោជន៍ជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងជនរួមជាតិ។
ជាមួយគ្នានេះ សម្តេចតេជោបានជូនពរ ឯកឧត្តម និងលោកជំទាវឧកញ៉ា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

1photo 2026 08 13 10 45 38 Photo 2026 08 13 12 28 36 783x1024 Photo 2026 08 13 12 28 37 1024x682 Photo 2026 06 27 19 11 09 2 1024x682 Photo 2026 08 13 12 52 27 3 1024x682 Photo 2026 08 13 12 28 38 1024x768

You missed