លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំងមលាំង។

ក្រោយបញ្ចប់នៃកិច្ចប្រជុំ លោក​​ ម៉េង ស្រ៊ុន​​ ក៏បានបន្តដឹកនាំក្រុមការងារគណបក្ស នាំយកនូវសម្ភារៈ​មួយចំនួន​រួមមាន​៖ស៊ីម៉ង់ចំនួនម៉ាក់K ចំនួន2តោន​ និងបានជូនបច្ច័យតាជី យាយជី​ ២៥នាក់ ក្នុងម្នាក់ៗ១មុឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមាន អង្ករ ១០បេ, ទឹកបរិសុទ្ធ ១០កេស ដែលសរុបជាទឹកប្រាក់អស់ចំនួន ១,៦១៥,០០០រៀល ទៅប្រគេនជូនចៅអធិការវត្ត តាំហោង ស្ថិតនៅភូមិ តាំហោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកក្នុងព្រះពុទ្ធសាសនា ក្នុងការកសាងព្រះវិហារ៕

0D6A8782 Scaled 0D6A8784 Scaled Photo 2026 06 14 12 34 08 Photo 2026 06 14 12 34 10 Photo 2026 06 14 12 34 14 Photo 2026 06 14 12 34 16 Photo 2026 06 14 12 34 18 Photo 2026 06 14 12 34 21 Photo 2026 06 14 11 01 39 Photo 2026 06 14 11 01 39 2 Photo 2026 06 14 11 01 39 3 Photo 2026 06 14 11 01 40 Photo 2026 06 14 11 01 40 2 Photo 2026 06 14 12 37 47 Photo 2026 06 14 12 37 49 Photo 2026 06 14 12 37 51 Photo 2026 06 14 12 37 52 Photo 2026 06 14 12 37 54 Photo 2026 06 14 12 37 49 2 Photo 2026 06 14 12 37 52 2 Photo 2026 06 14 12 37 55

You missed