ប្រជាពលរដ្ឋមួយគ្រួសារមានកូន៤នាក់​ តែ​អកុសល​ពិការចំនួន០៣នាក់​​​ ទទួល​បានការ​ឧបត្ថម្ភ​ពី​ លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុង​ភូមិ​សាស្ត្រ​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…
1photo 2026 03 17 16 00 05ខេត្តកំពង់ស្ពឺ​៖ក្រោម​ការយកចិត្តទុកដាក់ គិតគូរ​បំផុតរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ទទួល​បាន​នូ​វព័ត៌មាន​ពីក្រុមការងារមូលដ្ឋាន​ស្រុក​សំរោងទង​​ ថា​មានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក​ក្នុងគ្រួសារមានកូន៤នាក់​ តែ​អកុសល​ពិការចំនួន០៣នាក់​​​ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​សន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជាក់ស្តែង​ នាព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារ​កង​រាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងមានការចូលរួម​យ៉ាងសកម្ម​ពីក្រុមការងារសហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ រួមទាំងក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខក្រុមគ្រួសារឈ្មោះ សុខ ភ័ត្រ្តា អាយុ៤២ឆ្នាំ​ និងប្រពន្ធឈ្មោះ ឃឿន ឆវី អាយុ៤០ឆ្នាំ​ ដោយ​ពួកគាត់​មានកូនចំនួន០៤នាក់ជាបន្ទុកចិញ្ចឹម​រាល់ថ្ងៃ​ និង​ជាអកុសល​កូនបីនាក់ពីការថែមទៀតផង៖កូនទី១ ឈ្មោះ ថន ពិសិដ្ឋ ប្រុសអាយុ២២ឆ្នាំ,កូនទី២ឈ្មោះ ថន សំភាស់ ប្រុសអាយុ២០ឆ្នាំ,កូនទី៣ ឈ្មោះ ថន រ៉ាយុទ្ធប្រុសអាយុ១៨ឆ្នាំ​​ និងកូនទី៤មានឈ្មោះ ថន ស្រីអូន ស្រីអាយុ៦ឆ្នាំ​ រស់នៅក្នុង​ភូមិ​សន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជា​ទឹកចិត្ត​ជួយ​គ្នាក្នុងគ្រាលំបាក​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ បាន​បរិច្ចាគ​ថវិការ​ផ្ទាល់​ខ្លួន​ចំនួន​ ៤០០,០០០៛ និង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោ
ថវិកាសម្ភារៈរួមមាន៖អង្ករ ៣បាវ,មី ៣កេស,ទឹកសុទ្ធ ៣កេស,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ​​ និងត្រីខ ៣យួរ​ ព្រមទាំង​រទេះ​រុញ​ចំនួន​៣​ សម្រាប់​កូនទាំងបីរបស់គាត់ដែលពិការនោះ ថែមទៀត​ផង៕
Photo 2026 03 17 15 59 42 Photo 2026 03 17 15 59 43 Photo 2026 03 17 15 59 43 2 Photo 2026 03 17 15 59 44 Photo 2026 03 17 15 59 44 2 Photo 2026 03 17 15 59 45 Photo 2026 03 17 15 59 46 Photo 2026 03 17 15 59 47 Photo 2026 03 17 15 59 47 2 Photo 2026 03 17 15 59 48 Photo 2026 03 17 15 59 49 Photo 2026 03 17 15 59 49 2 Photo 2026 03 17 15 59 52 Photo 2026 03 17 15 59 54 Photo 2026 03 17 15 59 54 2 Photo 2026 03 17 15 59 55 Photo 2026 03 17 15 59 55 2 Photo 2026 03 17 15 59 55 3 Photo 2026 03 17 15 59 56 Photo 2026 03 17 15 59 57 Photo 2026 03 17 15 59 58 Photo 2026 03 17 15 59 59 Photo 2026 03 17 16 00 00 Photo 2026 03 17 16 00 00 2 Photo 2026 03 17 16 00 01 Photo 2026 03 17 16 00 01 2 Photo 2026 03 17 16 00 03 Photo 2026 03 17 16 00 03 2 Photo 2026 03 17 16 00 04 Photo 2026 03 17 16 00 05

You missed