ក្រោម​មេឃ​តែមួយ​ តែវាសនាខុសគ្នា!ជីវិត​ជួបការលំបាក​​ ខ្វះខាតក្នុងជីវភាពរស់នៅ ទទួល​បន្ទុកចិញ្ជឹមកូននិងចៅ៦នាក់​​ ពេលនេះ​ទទួល​បានការ​ឧបត្ថម្ភ​ជាថវិការរួមទាំងសម្ភារៈ​គ្រឿងឧបភោគបរិភោគ​ពី​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ត​តាម​គោល​ការដឹកនាំ​ដ៏​បុិនប្រសប់ ឈ្លាសវៃ​និង​គុណធម៌​របស់​ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តម​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​ ក្រោម​ការយកចិត្តទុកដាក់ គិតគូរ​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បន្ទាប់​ពី​ទទួល​បាន​នូ​វព័ត៌មាន​ពីក្រុមការងារមូលដ្ឋាន​ស្រុក​បសេដ្ឋ​ថា​មានប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពខ្វះខាត ជួបការលំបាក​។

ក្រោម​ស្មារតី​មនុស្សធម៌​ កាលវេលាម៉ោង១៤.០០នាទីរសៀល​​ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និង​មានការ​ចូលរួម​យ៉ាងសកម្ម​ពីសំណាក់​ក្រុម​ការងារ​សហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ រួមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ស្ពឺ​ និងក្រុមការងារ​អាជ្ញាធរ​មូលដ្ឋាន​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមួយ១គ្រួសារ​ ជួបការលំបាក​​ ខ្វះខាតក្នុងជីវភាពរស់នៅ ទទួល​បន្ទុកចិញ្ជឹមកូន០១នាក់ និងចៅ៦នាក់​​​​ ជាបន្ទុក។ដោយគាត់មានឈ្មោះ នង វណ្ណនី ភេទស្រី អាយុ៥៨ឆ្នាំ​ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជា​ទឹកចិត្ត​ជួយ​គ្នាក្នុងគ្រាលំបាក​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ បាន​បរិច្ចាគ​ថវិការ​ផ្ទាល់​ខ្លួន​ចំនួន​ ៤០០,០០០៛ និង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន​(អង្ករ ៥បាវ,មី ៥កេស,ទឹកសុទ្ធ ៥កេស,ទឹកត្រី ៥យួរ,ទឹកស៉ីអ៉ីវ ៥យួរ,ភេសជ្ជៈ ៥កេះ,ត្រីខ ៥យួរ និងកង់ចំនួន៣គ្រឿងថែមទៀតផង៕

 

Photo 2026 03 14 15 30 14 Photo 2026 03 14 15 30 21 Photo 2026 03 14 15 30 22 Photo 2026 03 14 15 30 24 Photo 2026 03 14 15 30 29 Photo 2026 03 14 15 30 31 Photo 2026 03 14 15 30 35 Photo 2026 03 14 15 30 38 Photo 2026 03 14 15 30 40 Photo 2026 03 14 15 30 58 Photo 2026 03 14 15 31 01 Photo 2026 03 14 15 31 03 Photo 2026 03 14 15 31 06 Photo 2026 03 14 15 31 07 Photo 2026 03 14 15 31 09

You missed