អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាបជាក់ស្តែងនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ជាប់ពាក់ព័ន្ធ​ករណីគ្រឿងញៀនក្នុងភូមិសាស្ត្រក្រុងច្បារមន…

កំពង់ស្ពឺ៖ដោយ​មានការចង្អុលបង្ហាញនិងអនុវត្ត​តាមបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​​ ឯកឧត្តម​​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​ កាលពីវេលាម៉ោង០២:៣០នាទី នាថ្ងៃទី២៦ ខែកុម្ភៈ​​ ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ល្បាតក្នុងភូមិសាស្រ្ដក្រុងច្បារមន បាន​ធ្វើ​ការបង្ក្រាបជាក់ស្ដែងនិងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចស្តុបច្បារមន ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

ជនសង្ស័យមាន:ទី១.ឈ្មោះ ទឹម រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងលេីក សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ និងទី២.ឈ្មោះ សុឹម តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ដកំពងលស្ពឺ។

កម្លាំងអាវុធហត្ថចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(ទម្ងន់៣.៤៨ក្រាមថ្លឹងទាំងសំបក)​,ម៉ូតូចំនួន០១គ្រឿងHonda Scoppy ឆ្នាំ2025 ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1AA-9686,ទូរសព្ទ័ដៃចំនួន០៣គ្រឿង​​ និងដែកកេះចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

Photo 2026 03 03 15 34 04 Photo 2026 03 03 15 34 07 Photo 2026 03 03 15 34 08 Photo 2026 03 03 15 34 11 Photo 2026 03 03 15 34 13 Photo 2026 03 03 15 34 15 Photo 2026 03 03 15 34 16

You missed