កិច្ចប្រជុំស្តីពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់​តាំងបំពេញបន្ថែមស​មាសភាពក្រុម​ការងារចលនាកសា​ងស​មា​ជិ​​​ក​​គ​ណ​​​បក្សនៅមូលដ្ឋានខេត្តកំពត
ខេត្តកំពត៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងប្រកាសចាត់តាំងបំពេញបន្ថែមសមាសភាពក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នៅស្រុកទឹកឈូ ខេត្តកំពត។
ក្នុងកិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងជំនួយកានៃក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ព្រមទាំងក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុង/ស្រុកផងដែរ សរុបចំនួន២៦នាក់។
ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប្រធាន និងអង្គប្រជុំទាំងមូលបានសម្រេចចាត់តាំង និងបែងចែកតួនាទីភារៈកិច្ច ក្រុមកាងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតដូចខាងក្រោម៖
I. ចាត់តាំងសមាសភាពជា ជំនួយការ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងទទួលបន្ទុកក្រុង/ស្រុក ចំនួន០៤នាក់ មានសមាសភាពដូចខាងក្រោមនេះ៖
១- លោក ជ្រឹម ដារ៉ា ចាត់តាំងជាជំនួយការ ទទួលបន្ទុកក្រុងកំពត
២- លោក វង្ស សំណាង ចាត់តាំងជាជំនួយការ ទទួលបន្ទុកស្រុកទឹកឈូ
៣- លោក ឆាយ ឌួងសុវណ្ណារ៉ា ចាត់តាំងជាជំនួយការ ទទួលបន្ទុកស្រុកជុំគិរី
៤- លោក រី រស្មី ចាត់តាំងជា ជំនួយការ ទទួលបន្ទុកស្រុកដងទង់
II. ចាត់តាំងបង្កើត ក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចំនួន០៤នាក់ មានសមាសភាពដូចខាងក្រោមនេះ៖
១- លោក គង់ សុខហេង សមាជិក នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចាត់តាំងទទួលបន្ទុកជា ប្រធានក្រុមការងារលេខាធិការដ្ឋាន
២- លោក លី សុវណ្ណថា ចាត់តាំងជា ជំនួយការនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទទួលបន្ទុកជា អនុប្រធានក្រុមការងារលេខាធិការដ្ឋាន
៣- លោក សោម ចន្នី ចាត់តាំងទទួលបន្ទុកជាសមាជិកក្រុមការងារលេខាធិការដ្ឋាន
៤- លោក សែម កុសល ចាត់តាំងទទួលបន្ទុកជាសមាជិកក្រុមការងារលេខាធិការដ្ឋាន។
III. ចាត់តាំងបង្កើត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចំនួន០៥នាក់ មានសមាសភាពដូចខាងក្រោមនេះ៖
១- លោក ព្រំ ភារុណ ចាត់តាំងជា ជំនួយការនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទទួលបន្ទុកជា ប្រធានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស
២- លោក យ៉ែម កុសល ចាត់តាំងជា ជំនួយការនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទទួលបន្ទុកជា អនុប្រធានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស
៣- លោក ហ៊ុន ពិសិដ្ឋ ចាត់តាំងជា ជំនួយការនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទទួលបន្ទុកជា អនុប្រធានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស
៤- លោក យ៉ើ មូស្លីម ចាត់តាំងជា ជំនួយការនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទទួលបន្ទុកជា អនុប្រធានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស
៥- លោក អយ វិចិត្រ ចាត់តាំងជា ជំនួយការនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទទួលបន្ទុកជាសមាជិកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស។
IV. ចាត់តាំងបង្កើត ក្រុមការងារពិធីការ និងទំនាក់ទំនងសាធារណៈ នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចំនួន០៤នាក់ មានសមាសភាពដូចខាងក្រោមនេះ៖
១- ឯកឧត្តមបណ្ឌិត សែម សារឿន ចាត់តាំងជា ជំនួយការឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទទួលបន្ទុកជា ប្រធានក្រុមការងារពិធីការ និងទំនាក់ទំនងសាធារណៈ
២- លោក ហេង សម្បត្តិ ចាត់តាំងទទួលបន្ទុកជា អនុប្រធានក្រុមការងារពិធីការ និងទំនាក់ទំនងសាធារណៈ
៣- លោក សែម សុវណ្ណតារា ចាត់តាំងទទួលបន្ទុកជា សមាជិកក្រុមការងារពិធីការ និងទំនាក់ទំនងសាធារណៈ
៤- ឯកឧត្តម នឿង ជុំ ចាត់តាំងទទួលបន្ទុកជា សមាជិកក្រុមការងារពិធីការ និងទំនាក់ទំនងសាធារណៈ។
V. ចាត់តាំងបង្កើត ក្រុមការងារចលនាយុវជន នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចំនួន០៥នាក់ មានសមាសភាពដូចខាងក្រោមនេះ៖
១- លោក ប៉ែន ប្រុស អនុប្រធាន នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចាត់តាំងទទួលបន្ទុកជា ប្រធានក្រុមការងារចលនាយុវជន
២- លោក ជ្រឹម ដារ៉ា ចាត់តាំងទទួលបន្ទុកជាអនុប្រធានក្រុមការងារចលនាយុវជន
៣- លោក វង្ស សំណាង ចាត់តាំងទទួលបន្ទុកជា សមាជិកក្រុមការងារចលនាយុវជន
៤- លោក ឆាយ ឌួងសុវណ្ណារ៉ា ចាត់តាំងទទួលបន្ទុកជា សមាជិកក្រុមការងារចលនាយុវជន
៥- លោក រី រស្មី ចាត់តាំងទទួលបន្ទុកជាសមាជិកក្រុមការងារចលនាយុវជន។
VI. ចាត់តាំងបង្កើត ក្រុមការងារចលនាស្ត្រី នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចំនួន០៧នាក់ មានសមាសភាពដូចខាងក្រោមនេះ៖
១- លោកស្រី រុន មុយស៊ង សមាជិកា នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ចាត់តាំងទទួលបន្ទុកជា ប្រធានក្រុមការងារចលនាស្ត្រី
២- កញ្ញា អ៊ូច ផល្លា ចាត់តាំងទទួលបន្ទុកជា សមាជិកាក្រុមការងារចលនាស្ត្រី
៣- លោកស្រី លួង ជីវន ចាត់តាំងទទួលបន្ទុកជា សមាជិកាក្រុមការងារចលនាស្ត្រី
៤- លោកស្រី ផា ម៉ារី ចាត់តាំងទទួលបន្ទុកជា សមាជិកាក្រុមការងារចលនាស្ត្រី
៥- លោកស្រី យី សារឹម ចាត់តាំងទទួលបន្ទុកជា សមាជិកាក្រុមការងារចលនាស្ត្រី
៦- លោកស្រី សួស សោភ័ណ្ឌ ចាត់តាំងទទួលបន្ទុកជា សមាជិកាក្រុមការងារចលនាស្ត្រី
៧- លោកស្រី កែម ចាន់ធី ចាត់តាំងទទួលបន្ទុកជា សមាជិកាក្រុមការងារចលនាស្ត្រី។
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្ត បានដំណើរការដោយរលូន និងបញ្ចប់ដោយជោគជ័យ ក្រោមកម្លាំងសាមគ្គីភាពរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត។
1photo 2026 03 01 14 50 52Photo 2026 02 28 14 56 06 Photo 2026 02 28 14 56 11 Photo 2026 02 28 14 56 12 Photo 2026 02 28 14 56 13 2Photo 2026 02 28 14 56 04 Photo 2026 03 01 14 50 50Photo 2026 02 28 14 56 09 Photo 2026 02 28 14 56 11 2 Photo 2026 02 28 14 55 59 Photo 2026 03 01 14 50 06 Photo 2026 03 01 14 50 11 Photo 2026 03 01 14 50 13 Photo 2026 03 01 14 50 14 Photo 2026 03 01 14 50 21 Photo 2026 03 01 14 50 22 Photo 2026 03 01 14 50 24 Photo 2026 03 01 14 50 28 Photo 2026 03 01 14 50 52

You missed