ឯកឧត្តម ថេង ច័ន្ទសង្វារ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធគណបក្សមូលដ្ឋានឃុំត្រពាំងសាលាខាងកើត

ខេត្តកំពត៖ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងសាលាខាងកើត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំរចនាសម្ព័ន្ធគណបក្សមូលដ្ឋានឃុំត្រពាំងសាលាខាងកើត ឃុំត្រពាំងសាលាខាងកើត ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណៈបក្សឃុំត្រពាំងសាលាខាងកើត ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង ឡេណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយមាស រួមទាំងគណៈអភិបាលរង ក្រុមប្រឹក្សាស្រុក ឃុំ នាយកសាលា និងក្រុមយុវជនសរុបប្រមាណជាង ៦០នាក់ ។
នៅក្នុងឱកាសនោះ សមាជិកសមាជិកាដែលបានចូលរួម បានលើកឡើងអំពីសំណូម ពរ និងបញ្ហាប្រឈម ដែលបានកើតឡើងនៅតាមមូលដ្ឋាន ឃុំភូមិ ដែលសមាជិកសមាជិកា បានជួបប្រទះក្នុង ពេលកន្លងមក ជាពិសេសបញ្ហាតម្រូវការដែលប្រជាពលរដ្ឋ លោកចង់បាន។ ក្រោយពីបានស្តាប់នូវ របាយការណ៍ ក៏ដូចជាបញ្ហាប្រឈមរបស់ថ្នាក់ ដឹកនាំឃុំភូមិ រួចមក ឯកឧត្តម ថេង ច័ន្ទសង្វារ បានលើកឡើងថា នឹងលើកយកបញ្ហាទាំង អស់នេះ ទៅធ្វើការពិភាក្សា ដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុងការចុះទៅជួយ តាមភូមិ ឃុំ ដែលកំពុងមានបញ្ហា។ ឯកឧត្តមក៏បានឱ្យដឹងទៀតថា រឿងនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត តែងតែបានយក ចិត្តទុក្ខដាក់ជាខ្លាំង ដល់ជីវភាពរស់នៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ យើងទាំងអស់គ្នា ដែលជាថ្នាក់ ដឹកនាំ ថ្នាក់ស្រុក ឃុំ ភូមិ រួមទាំងសមាជិកទាំងអស់ ត្រូវរួបរួមគ្នាជាធ្លុងមួយដើម្បីធ្វើការដោះស្រាយ ដោយលើក យកបញ្ហាទាំងអស់ទៅដាក់លើតុ ដើម្បីប្រជុំពិភាក្សា និងដោះស្រាយទៅតាមជាន់ថ្នាក់ ហើយអ្វីដែល យើងដោះស្រាយនៅថ្នាក់មូលដ្ឋានមិនបានទេត្រូវបញ្ជូនទៅស្រុក ហើយបន្តបញ្ជូនទៅខេត្តបើស្រុកគ្មាន ដំណោះស្រាយហើយបើខេត្តគ្មានដំណោះ ស្រាយ ត្រូវបញ្ជូនទៅថ្នាក់កណ្តាលដើម្បីដោះស្រាយ ដោយមិនត្រូវ ទទួលយកបញ្ហារបស់ប្រជាពលរដ្ឋទៅទុកកប់ចោលនោះទេ។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានលើក ឡើងអំពីភាពខ្លាំងរបស់ គណបក្សប្រជាជន ដែលមានភាពរឹងមាំទាំងសម្ព័ន្ធអង្គការចាត់តាំង អគារ ទីតាំងធ្វើការ ហើយក៏មានភាពខ្លាំងទាំងធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ តាំងពីថ្នាក់ដឹកនាំកំពូល ដល់ថ្នាក់មូលដ្ឋាន។ ឯកឧត្តមប្រធានក៏បានសំដែងនូវការសប្បាយ ចិត្តដែលបានចូលរួមធ្វើការងារ ជាមួយសមាជិកសមាជិកាបក្សឃុំត្រពាំងសាលាខាងកើត និងបានសន្យាថា នឹងខិតខំរួមជាមួយ សមាជិក ស្រុក ឃុំ ភូមិឱ្យអស់ពីសមត្ថភាពដើម្បីដោះ ស្រាយនិងបង្កើនការងារដល់ប្រជាពលរដ្ឋតាមរយៈការ ស្វែងរកអ្នកវិនិយោគមកបណ្តាក់ទុន ដើម្បីឱ្យបងប្អូនមានការងារ ធ្វើនិងមាន ជីវភាពកាន់តែប្រសើរឡើង៕

581120235 1237179665117190 6100149531421950209 N 1 578789049 1237179701783853 5985577287647164138 N 578273150 1237180095117147 5113329479599834841 N 580567832 1237180035117153 5996569960527117274 N 580473961 1237179821783841 673733716586918894 N 579899618 1237180238450466 6422096603876230199 N 579816174 1237180038450486 4051727973450329831 N 577942100 1237179938450496 6106577894386481630 N 579980448 1237179878450502 141103168259889607 N 579004416 1237179875117169 8849415318281183773 N 579666974 1237180151783808 2361645522371443732 N 581185811 1237180081783815 8396129532443286293 N 578271667 1237180228450467 1821754339328385575 N 578702467 1237179941783829 2416008602631520867 N 578789188 1237180145117142 2880771153214360616 N 580960881 1237179968450493 2628070368393537258 N 578630406 1237179828450507 9023024768356763436 N 579170263 1237179795117177 3280406340642037233 N 578271703 1237179741783849 168451815050817532 N 579715383 1237179991783824 6060516138512092682 N 581168599 1237179855117171 5562244617842654182 N 578228190 1237180231783800 2870793696664182468 N 579925743 1237180018450488 5982695432092125851 N 579651843 1237180111783812 8123790282984612497 N 577849368 1237179671783856 6230812183557970848 N 580398325 1237180138450476 3411164543650770948 N 579997354 1237180201783803 1140662497091780314 N

You missed