រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ទាំងពេលកំពុងជន់លិច និងក្រោយពេលជន់លិច ពោលគឺត្រូវគិតគូរចំពោះសុវត្ថិភាព សុខភាព និងស្បៀងអាហារជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទឹកជំនន់ឱ្យបានល្អប្រសើរ ដោយអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមផែនការទុកជាមុន ត្រូវមានទីទួលសុវត្ថិភាព កន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋ និងសត្វពាហនៈ ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាមនុស្សចាស់ និងកូនក្មេងកុំឱ្យមានបញ្ហាអ្វីមួយជាយថាហេតុ ពេលមានទឹកជំនន់។
ឯកឧត្តមអភិបាល បានជំរុញដល់គ្រូពេទ្យ ត្រូវត្រៀមថ្នាំបង្ការ និងត្រៀមជួយសង្គ្រោះ និងព្យាបាលប្រជាពលរដ្ឋពេលរងគ្រោះផ្សេងៗឱ្យបានទាន់ពេលវេលា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវត្រៀមរថយន្តសង្គ្រោះក្នុងករណីចាំបាច់ណាមួយ។ ដោយឡែកអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវបង្កើនកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវគ្រប់គ្រង និងតាមដានជាប្រចាំ ចំពោះផលដំណាំដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ ត្រូវមានមន្ត្រីចុះពិនិត្យវាយតម្លៃការខូចខាត ត្រូវមានស្ថិតិរបាយការណ៍ជាប្រចាំ ដើម្បីជួយដោះស្រាយក្រោយពេលទឹកជំនន់រួច។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អង្គប្រជុំទាំងមូល សូមរួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រាងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ ដើម្បីដាក់ជូនដល់ក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យ និងអនុម័តនៅពេលខាងមុខឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ផ្អែកតាមអាទិភាព ខេត្តកណ្តាលមានចំនួន ៥៨គម្រោង ក្នុងនោះ៖ ស្រុកកណ្តាលស្ទឹង ១គម្រោង ស្រុកកៀនស្វាយ ៣គម្រោង ស្រុកខ្សាច់កណ្តាល ២គម្រោង ស្រុកកោះធំ ៣គម្រោង ស្រុកលើកដែក ៣គម្រោង ស្រុកល្វាឯម ១គម្រោង ស្រុកមុខកំពូល ៣គម្រោង ស្រុកអង្គស្នួល ៤គម្រោង ស្រុកពញាឮ ៣គម្រោង ស្រុកស្អាង ៤គម្រោង ក្រុងតាខ្មៅ ១២គម្រោង ក្រុងសំពៅពូន ៥គម្រោង ក្រុងអរិយក្សត្រ ១០គម្រោង និងគម្រោងក្នុងខេត្ត ៤គម្រោង។
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ 556838040 1117880377186970 885238530554871852 N 558212733 1117880610520280 6253003776506334756 N 557529425 1117880160520325 8518936669192773396 N 557089476 1117880460520295 5709396280374713518 N 557822370 1117880500520291 6569134642742510664 N 559105114 1117879877187020 413501595533631107 N 556677617 1117879620520379 222427752505250842 N 556850073 1117880507186957 6343507845153392350 N 559906686 1117880347186973 5579156693666860750 N 559217366 1117880577186950 4552220902499181765 N 559105094 1117880220520319 4024664498296326032 N 556900564 1117880277186980 5928621018899856872 N 556484628 1117879897187018 4993568064035134849 N 558180080 1117879843853690 3702708357164990694 N 556886206 1117879413853733 5070525423873552499 N

You missed