តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆេះផ្ទះបានដោយជោគជ័យ!

នៅយប់ថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1​2​​9​6 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ នៅចំណុចភូមិត្រពាំងទឹម ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័​ត៌​មាននេះភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកប្រាសាទបាគង​ និងកម្លាំង​ជំនាញបានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើ​ង​ឆេះ​​ផ្ទះឲ្យរលត់ទាំងស្រុង និងមិនបណ្តាលឲ្យរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕

Photo 2025 08 23 07 06 39 1 Photo 2025 08 23 07 06 40 Photo 2025 08 23 07 06 41 Photo 2025 08 23 07 06 41 2 Photo 2025 08 23 07 06 42 Photo 2025 08 23 07 06 43 Photo 2025 08 23 07 06 44

You missed