ក្រុមអាវុធហត្ថរាជធានីភ្នំពេញ Vs ក្រុមក្រសួងសុខាភិបាល ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ វគ្គជម្រុះ១៦ក្រុម !

នាល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានចូលរួមទស្សនា គាំទ្រក្រុមបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ ដែលបានឈានដល់វគ្គ ១៦ក្រុម ចុងក្រោយ ប្រព្រឹត្តទៅ នៅទីលានបាល់ទាត់ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ក្រុមបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាក្រុមថ្មីថ្មោង ដែលទើបតែបានចូលរួមក្នុងការប្រកួតក្នុងពានរង្វាន់នេះចំនួន ០២លើក បានជួបតទល់នឹង ក្រុមបាល់ទាត់ ក្រសួងសុខាភិបាល ដែលជាក្រុមខ្លាំង និងមានបទពិសោធន៍ចូលរួមទាំង ១០លើក ហើយធ្លាប់ទទួលបានជាម្ចាស់ជើងឯកចំនួន ០៣ដង និងរងជើងឯក ចំនួន ៤ដង ក្នុងពានរង្វាន់នេះ ថែមទៀតផង។ ជាលទ្ធផល ក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែមិនអាច បំបែកកំណត់ត្រាក្រុមខ្លាំង នៃក្រសួងសុខាភិបាល បានឡើយ ដោយទទួលរងបរាជ័យ ២គ្រាប់ ទល់នឹង ០ ក្នុងនោះ វគ្គទី១ ស៊ុតចូល ០១គ្រាប់ និងវគ្គទី២ ស៊ុតចូល ០១គ្រាប់ទៀត ដោយបាល់ពិន័យ១១ម៉ែត្រ។

សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន” គឺជាវេទិកាកីឡា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋ ដែលនៅក្នុងឆ្នាំនេះ មានការចូលរួមពីសំណាក់ ក្រសួង~ស្ថាប័នចំនួន ៣៥ ៕

Photo 2025 05 07 19 28 17 Photo 2025 05 07 19 28 18 2 Photo 2025 05 07 19 28 18 Photo 2025 05 07 19 28 19 Photo 2025 05 07 19 28 20 Photo 2025 05 07 19 28 21 Photo 2025 05 07 19 28 22 2 Photo 2025 05 07 19 28 22 Photo 2025 05 07 19 28 23 Photo 2025 05 07 19 28 24 2 Photo 2025 05 07 19 28 24 Photo 2025 05 07 19 28 25 Photo 2025 05 07 19 28 26 2 Photo 2025 05 07 19 28 26 Photo 2025 05 07 19 28 27 2 Photo 2025 05 07 19 28 27 Photo 2025 05 07 19 28 28 Photo 2025 05 07 19 28 29 2 Photo 2025 05 07 19 28 29

You missed