ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ច សន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅសង្កាត់ព្រែកកំពឹស!

នាព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ច សន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅសង្កាត់ព្រែកកំពឹស ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស ព្រមទាំង ឯកឧត្តម អស់លោកក្រុមការងារអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្ស ប្រធានក្រុមបក្ស យុវជនសង្កាត់ សរុបទាំងអស់ចំនួន ៤៨២នាក់ (ស្រី២១៥នាក់)។

នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់ និងទឹកសុទ្ធ ចូលរួមបរិភោគរួមគ្នាជាមួយ សមាជិក សមាជិកាទាំងអស់ ប្រកបដោយភាពស្និទ្ធស្នាល និងបានឧបត្ថម្ភថវិកាជូនដល់ក្រុមការងារសង្កាត់-ភូមិ យុវជន និងកម្លាំងការពារសណ្តាប់ធ្នាប់ដែលបានចូលរួមក្នុងកម្មវិធីនាឱកាសនោះគ្រប់ៗគ្នាផងដែរ៕

Photo 2025 02 23 14 51 19 Photo 2025 02 23 14 51 20 Photo 2025 02 23 14 51 21 Photo 2025 02 23 14 51 22 Photo 2025 02 23 14 51 23 Photo 2025 02 23 14 51 24 Photo 2025 02 23 14 51 25 Photo 2025 02 23 14 51 26 Photo 2025 02 23 14 51 30 Photo 2025 02 23 14 51 32 Photo 2025 02 23 14 51 34 Photo 2025 02 23 14 51 35 Photo 2025 02 23 14 51 37 Photo 2025 02 23 14 51 39 Photo 2025 02 23 14 51 40 Photo 2025 02 23 14 51 43 Photo 2025 02 23 14 51 44 Photo 2025 02 23 14 51 45 Photo 2025 02 23 14 51 46 Photo 2025 02 23 14 51 47 Photo 2025 02 23 14 51 48 Photo 2025 02 23 14 51 49 Photo 2025 02 23 14 51 50 Photo 2025 02 23 14 51 50 2 Photo 2025 02 23 14 51 51 Photo 2025 02 23 14 51 52

You missed