សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល នាព្រឹក ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភការកសាងចំនួន៣លើកជាបន្ត​បន្ទាប់​ដូចខាងក្រោម៖
-លើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សាកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ ១ខ្នង,ព្រះវិហារ ១ខ្នង, កុដិព្រះសង្ឃកម្ពស់៤ជាន់ ១ខ្នង មាន ៤៨បន្ទប់,ជាវស្រះទឹក។
-លើកទី២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងឧបដ្ឋានសាលា (សាលាបុណ្យ)១ខ្នង, អាគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣២បន្ទប់,អគារអន្តេវាសិកដ្ឋាន១ខ្នង កម្ពស់៣ជាន់ មាន២៤បន្ទប់, ផ្លូវបេតុងក្នុងបរិវេណវត្ត និងសាលារៀនចំនួន ៤០០ ម៉ែត្រ និង ជាវដីពង្រីកទីធ្លាវត្ត។
-លើកទី៣ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សា១ ខ្នង កម្ពស់៥ ជាន់ មាន២៤បន្ទប់ និងសាលប្រជុំ១បន្ទប់, អគារផ្ទះបាយ១ខ្នង់ កម្ពស់៣ជាន់,បង្គន់អនាម័យ៣ខ្ទង់ ស្មើនឹង២០បន្ទប់ និងរបងប្រវែង២៣០ម៉ែត្រ។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន បានប្រគេនដីមួយកន្លែងជា​ទីតាំង​ទី២ របស់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មាន​ទំហំ ១៤,៣៦៦ម៉ែត្រការ៉េ ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្ននេះសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ​នៃព្រះរាជាណាចក្រ​កម្ពុជា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហា​សង្ឃ​រាជ បួរ គ្រី បានដឹកនាំពុទ្ធបរិស័ទ សប្បុរសជនកសាងអគារសិក្សា១ខ្នង កម្ពស់៧ជាន់ មាន ១០៨បន្ទប់។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសោមនស្សរីករាយ បានវិលមកកាន់វត្តព្រះឥន្ទសាមគ្គីធម៌ជាថ្មី ជាពិសេសបានជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលនេះ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រសម្ដេចនាពេលកន្លងទៅ។ សម្តេចតេជោបានបានថ្លែងនូវការកោតសរសើរចំពោះសម្តេច វង្ស អានេតា ចំពោះកិច្ចប្រឹងប្រែងកសាងវត្តព្រះឥន្ទសាមគ្គីធម៌ ឱ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដែលកន្លងមកជាវាលស្រែប្រែមកមានអគារសាលា និងអាគារសមិទ្ធផលពីអារាមសំខាន់ៗមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកពីដំណើរនៃជាតិកម្ពុជា ក្រោយការ​រំដោះ​ចេញពីរបបអាណានិគមបារាំង ដោយសម្តេចព្រះបរមរតនកោដ្ឋ បាន​ធ្វើឱ្យជាតិមានការរីកចម្រើន តែក្រោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ធ្វើឱ្យជាតិប្រែជាខ្ទេចខ្ទាំ រហូតធ្លាក់ដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យយើងបាត់បង់អ្វីៗស្ទើរតែសូន្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច រួមនិងឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថេរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៣៨ឆ្នាំ សម្តេចមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការបង្រៀនដល់អ្នកសរសេរទាំងឡាយស្តីពីការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។
បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះឡើយ។
នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានទម្លាយថា កាលពីឆ្នាំកន្លងទៅ មានក្រុមអ្នកសារព័ត៌មានទៅសាកលវិទ្យាប្រ៊ីស្តូលរបស់អង់គ្លេស ដើម្បីស្វែងរកនិក្ខេបបទបញ្ចប់ការសិក្សារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ពេលនោះហើយ ដែលសម្តេច បានស្នើសម្តេចមហាបវរធិបតី ឱ្យបញ្ចេញនិក្ខេបបទ ហើយក៏ធ្វើឱ្យបញ្ហាបើកកកាយរឿងសិក្សារបស់សម្តេចមហាបវរធិបតី ត្រូវបានបញ្ចប់។
សម្តេចតេជោ ហ៊ុន សែន នឹងជួយសាងសង់អគារសិក្សា១ខ្នង ៤ជាន់បន្ថែមទៀត នៅវត្តព្រះឥន្ទសាមគ្គីធម៌នេះ ហើយសម្តេចតេជោនឹងជួយឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយខែ រយៈពេលមួយឆ្នាំ សម្រាប់ការចំណាយនៅវត្តព្រះឥន្ទសាមគ្គីធម៌។ ពាក់ព័ន្ធនឹងសំណើសុំក្របខណ្ឌគ្រូដែលកំពុងបង្រៀននៅសាលាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌, សម្តេចតេជោ ហ៊ុន សែន មិនសម្រេចនោះឡើយ ដោយទុកលទ្ធភាពសម្រេចលើការពិនិត្យរបស់រាជរដ្ឋាភិបាល។ សម្តេចបានថ្លែងថា រាល់ថវិកាសម្រាប់ចំណាយលើការសាងសង់សំណង់នៅវត្តព្រះឥន្ទសាមគ្គីធម៌មិនបានប្រើថវិកាជាតិនោះឡើយ។
នាឱកាសនេះផងដែរសម្ដេចតេជោក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនបណ្ដាសប្បុរសជនមួយចំនួនដែលបានចូលរួមកសាងសមិទ្ធផលសំខាន់ៗនៅក្នុងទីអារាមនេះ នឹងបានកាត់ខ្សែបូប្រកាសដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា និងសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ចាប់ពីពេលនេះតទៅ៕
476902878 1243609473787504 8149998994977165624 N 477209091 1243609593787492 2459121553003082895 N 478427259 1243609587120826 3090683952740532747 N 476798729 1243609547120830 8838720211587924058 N 477229261 1243609507120834 6113164549435807738 N 477200684 1243609677120817 4524592279622707510 N 478988022 1243609680454150 6435774496187813629 N 476742131 1243609647120820 1941169848448103756 N 476915030 1243609983787453 6346230942324672499 N 477249426 1243609787120806 7398448636024171286 N 476871338 1243610093787442 4353926277465220878 N 476850981 1243609883787463 6552085241278295341 N 477363205 1243609720454146 7130836845673760014 N 477774757 1243609727120812 8769741592732645108 N 476760710 1243610947120690 3932387403430888713 N 477794657 1243609520454166 9195311900153071718 N 476892092 1243609993787452 5479243873742317315 N 479177046 1243609780454140 935047264445382377 N 476662039 1243609990454119 6572899605637938528 N 477788502 1243609807120804 9161708975499622619 N 476909066 1243610277120757 7713847891502866462 N 476881012 1243610997120685 8982554306052545789 N 476917717 1243610643787387 7516829495567533187 N 477296268 1243610883787363 2259366444615474006 N 478908283 1243610843787367 8085338657374419753 N 477005916 1243610943787357 3049730105573862232 N 477966771 1243610927120692 3407903029024739692 N 477384239 1243609767120808 9094897822312710190 N 476840067 1243609953787456 4049223361064417738 N 477734879 1243610473787404 2048645101480122259 N 477183084 1243610343787417 8351737366285103216 N 476782789 1243610397120745 1107772998879425121 N 477037694 1243610007120784 985434132929412320 N 476748539 1243610013787450 7039089539083805229 N 476911444 1243610323787419 2871485316827150200 N 476899710 1243610463787405 1246567654162108650 N 477530671 1243610180454100 5726756197374033052 N 476926954 1243610783787373 6166761878275407580 N 476857249 1243610363787415 4247879287276483892 N 477782036 1243610753787376 4315580844126416006 N 477795456 1243610403787411 5033642490799614122 N 477622117 1243610073787444 7158657486404387904 N 477306407 1243610167120768 3016702736762034805 N 476875383 1243610500454068 7983040905325564956 N 476859847 1243610417120743 5000940290439492490 N 476910332 1243610450454073 2974050662164952985 N 476788828 1243610383787413 3444971991043759283 N 476844986 1243610897120695 5422619415216417020 N 477454519 1243610787120706 8581887969605233635 N 476875382 1243610587120726 7376559604421951867 N 476921933 1243610447120740 7727920880061119897 N 476744062 1243610480454070 1897424551227463230 N 476468513 1243610240454094 864681739222782142 N 476924558 1243610813787370 2861597357192367735 N 476915593 1243610880454030 6581553459038542264 N 476740244 1243610800454038 5832524139959496938 N 477072701 1243610860454032 6246837026016127777 N 476905611 1243610493787402 4288996663040543320 N 476931683 1243611060454012 1086968092918648595 N 476795341 1243610690454049 4257190107134474163 N 477013195 1243611230453995 2055834002629653117 N 476931704 1243611357120649 7666557106100976559 N 477030249 1243611293787322 725674648631166993 N 476838783 1243611327120652 1197696718001614862 N 476849363 1243611050454013 4582549230735728503 N 476900440 1243611150454003 7277389121901179498 N 477584366 1243611133787338 1334321614565262274 N 476757735 1243611217120663 2140564954632945841 N

You missed