ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងអង្គមិទ្ទិញអបអរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា  នៅឃុំអង្គភ្នំតូច….

ខេត្តកំពត ៖ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងអង្គមិទ្ទិញអបអរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នៅឃុំអង្គភ្នំតូច ដោយមានការអញ្ជើញចូលរួមពី លោក មួង នឿន អភិបាល នៃគណអភិបាលស្រុកអង្គរជ័យ លោកជំទាវ ភុំ ផាន់ណាវី ឯកឧត្តម ឱម ម៉ាក់ធារី លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ និងមន្ត្រីរាជការក្នុងស្រុកអង្គរជ័យ កងកម្លាំងទាំងបី ក្រុមគ្រូពេទ្យ ព្រះសង្ឃ និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ចំនួន៥២៧ អង្គ/នាក់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។
ជាកិច្ចចាប់ផ្តើម(គណៈអធិបតី) ឯកឧត្តម ហ៊ុន សុខា បានឡើងអានសន្ទរកថា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលដល់អង្គមិទ្ទិញទាំងមូល និង ពិនិត្យចំពោះសំណើរស្នើសុំអំពីភាពខ្វះខាតរបស់អាជ្ញាធរមូលដ្ឋាន។
កិច្ចបន្ទាប់លោកស្រី ថុន ស្រីពៅ បានឡើងថ្លែងចំណាប់អារម្មណ៍តំណាងឱ្យអង្គមិទ្ទិញទាំងមូល និងថ្លែងអំណរគុណដល់ គណៈអធិបតី និង គណៈប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាគណៈអធិបតីក្នុងមិទ្ទិញអបអរខួបអនុស្សាវរីយលើកទី៤៧ នៃទិវាជ័យជម្នះ៧មករា នៅឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត នាពេលនេះ។
ឯកឧត្តម ហ៊ុន សុខា បានប្រគល់នូវអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានដូចជា៖
– អាយកូម ២៥គ្រឿង
– សម្លៀកបំពាក់ប្រជាការពារ ២៥កំប្លេ
– កុំព្យូទ័រយួរដៃ (Laptop) ចំនួន០១គ្រឿង
– កុំព្យូទ័រដែសថប (Desktop) ចំនួន០២គ្រឿង
– ម៉ាស៊ីនព្រីនធ័រ (Printer) ចំនួន០២គ្រឿង
ជាចុងក្រោយ ឯកឧត្តម ហ៊ុន សុខា ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រជាការពារ ចំនួន៤៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា ០២ម៉ឺនរៀល, លោកគ្រូអ្នកគ្រូពេទ្យ ចំនួន០៦នាក់ ដោយម្នាក់ៗទទួលបាន ០៤ម៉ឺនរៀល ព្រមទាំងមន្ត្រី កងម្លាំង មន្ត្រីរាជការក្នុងស្រុកក៏ទទួលបានប្រាក់ឧបត្ថម្ភពី ឯកឧត្តម ផងដែរ។

474227769 1902526530275876 1770259451109206033 N 474326563 1902526540275875 8466860061191559943 N 474143533 1902526743609188 8962004711832120426 N  474022133 1902526606942535 7439419501036370128 N 473998864 1902526643609198 210310174507280771 N473799859 1902526930275836 8461689328025924664 N 474194459 1902526646942531 1391847478064078459 N 473723792 1902526700275859 4036687235240445980 N 474221056 1902527316942464 743510097650429917 N 473836448 1902526723609190 5691302898435858773 N 473955279 1902526793609183 8110710745927955460 N 473817490 1902526813609181 8862121912591479605 N 473832595 1902526826942513 858285147809429958 N 473745641 1902527020275827 5598106765695351214 N 473856005 1902526916942504 2263232626010325464 N 473835596 1902526933609169 4198376900811711102 N 474240630 1902527043609158 2278007519536414161 N 473989464 1902527046942491 8681532818956205513 N 473749939 1902527106942485 2406741369522857657 N 474188128 1902527143609148 4179697648814734116 N 473697233 1902527146942481 7064684871500169972 N 473771236 1902527220275807 2562986664019374718 N 473684667 1902527246942471 5617794715693834418 N 474245148 1902527250275804 1282627225583042943 N 474231285 1902527343609128 3957039628480743867 N 473783757 1902527353609127 5169978825450626561 N 474001993 1902527413609121 6522570080009607849 N 474077633 1902527436942452 3979512264923530349 N 474103650 1902527453609117 1518243089746897290 N 474102966 1902527516942444 899192085304762628 N 473794157 1902527536942442 8108026852511992911 N

You missed