ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្រារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សាផងដែរ។
សូមបញ្ជាក់ថា ៖ ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២២០០ម៉ែត្រ នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

472301565 911464764495200 6532131053828807622 N 471998811 911464957828514 6076464993476761105 N 1 472194580 911464134495263 6583891331465309806 N 472201345 911464201161923 631949892744127584 N 471916746 911464037828606 2756791880802452510 N 471915785 911464041161939 8229771591524553361 N 472088034 911464521161891 4242311764168628088 N 472075719 911464241161919 1596056324593469253 N 471991025 911464237828586 1940297075891867223 N 471685071 911464277828582 8869698065982221006 N 472071246 911464387828571 9091088349228792109 N 471916424 911464481161895 5466281351184864718 N 472137469 911464491161894 18184912853789571 N 471783138 911464667828543 5531440454391066538 N 472286147 911464687828541 8503073194132270024 N 471987643 911464867828523 4912584272584393503 N 471953041 911464901161853 1555494519791056420 N

You missed