ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំផ្សព្វផ្សាយការងារចំពោះមុខដែលត្រូវអនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤!

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំ៩ខែ ទិសដៅសកម្មភាពការងារត្រីមាសទី៤ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គភាពចំណុះ រួមទាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលថ្មីៗនេះ បានយ៉ាងល្អប្រសើរ និងត្រូវបន្តខិតខំ អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ដោយត្រូវរួមសាមគ្គីគ្នាពង្រឹងការអនុវត្តការងារស្នូល បង្ការ បង្ក្រាប សង្គ្រោះ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ប្រកាន់ភ្ជាប់នូវវិន័យសណ្តាប់ធ្នាប់ឲ្យបានល្អបន្ថែមទៀត ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ក៏ដូចជា បញ្ហាក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់៕
Photo 2024 10 10 17 31 55 Photo 2024 10 10 17 31 57 Photo 2024 10 10 17 31 57 2 Photo 2024 10 10 17 31 58 Photo 2024 10 10 17 31 58 2 Photo 2024 10 10 17 31 59 Photo 2024 10 10 17 31 59 2 Photo 2024 10 10 15 22 18 Photo 2024 10 10 15 22 18 2 Photo 2024 10 10 17 32 00 Photo 2024 10 10 17 32 00 2 Photo 2024 10 10 17 32 01 Photo 2024 10 10 17 32 01 2 Photo 2024 10 10 17 32 01 3 Photo 2024 10 10 17 32 02

You missed